“ថ្មដារ”មានម្ចាស់ថ្មី

អាហារដ្ឋានម្ហូបខ្មែរឈ្មោះ“ថ្មដារ”នៅជ្រុង ផ្លូវ ពរៀដាឹយា 7 ជរៀសស ត្ស។ (ទីស្នាក់ការសមាគម ខ្មែរចាស់)ជាទីប្រជុំជនខ្មែរមួយកន្លែងទៀត ដែល មានលក់ម្ហូបខ្មែរឆ្អិនស្រាប់លក់ច្រើនឆ្នាំហើយនៅទីនោះ បន្ទាប់ពីទីប្រជុំជន“ប៉ៃលិន”ដែលគេមាន ហាងម្ហូបឆ្អិនស្រាប់“យាមី” មួយដែរនៅទីនោះ ឥឡូវ បានម្ចាស់“ថ្មដារថ្មី” ជាខ្មែរក្រោមមកសាងយកធ្វើ ជាអាជីវកម្ម តាំងពីថ្ងៃទី១មិថុនានេះទៅហើយ។
គឺនៅជុំវិញកន្លែងលក់ម្ហូបអាហារខ្មែរ ថ្មីៗ ស្រស់ៗ ឈ្ងុយឆ្ងាញ់ ដែលពិបាកធ្វើដូច ទាំងនោះ ហើយ ដែលពាណិជ្ជករខ្មែរជាច្រើនមកប្រជុំគ្នា បញ្ចោញថ្វីដៃ ពាណិជ្ជកម្មរបស់ខ្លួន យ៉ាងអ៊ឹកធឹក ប្រកួតគ្នាជាមួយភោជនីយដ្ឋានធំៗ មានហាង “កូ ឡាបក្រហម”-ហាង“សាំភ្លីខ្មែរ”-ហាងពិភពថ្មី ហាង“ភ្នំពេញ”… ប្រមូលគ្រួសារខ្មែរមករស់នៅឡូវែលកាន់តែច្រើនឡើង តាំងពី៣០ឆ្នាំមកហើយ កជាកូនពូនជាចៅធ្វើឱ្យក្រុងឡូវែលរដ្ឋម៉ាសាឈូសិត ក្លាយទៅជាក្រុងខ្មែរ ដ៏ធំបង្អស់ងាយស្រួលរស់នៅ នាឆ្នេរខាងកើតសហរដ្ឋអាមេរីកនេះ ជាពិសេស នៅមណ្ឌលបោះឆ្នោតសង្កាត់លេខ១៨នេះ មាន ប្រជាពលរដ្ឋខ្មែរដល់ទៅជិត៦០% រស់នៅមានផ្ទះ សម្បែងនឹងមានអាជិវកម្មនៅទីនោះ ហើយឥឡូវ ក៏បានក្លាយជាក្រុងនយោបាយខ្មែរ-អាមេរីកាំង ទៅហើយ។

ម្ចាស់ថ្មីនៃហាង“ថ្មដារ”មិនមែនជាគ្រួសារ ដែលគេមិនស្គាល់នោះទេ គឺជាអតីតម្ចាស់ភោជនីយ ដ្ឋានដ៏ធំស្អាតមួយឈ្មោះ“មិត្តភាព”នៅតំបន់“ប៉ៃ លិន” មានឈ្មោះថាលោក វូ នឹងអ្នកស្រី អូញី ថាច់ ជាខ្មែរក្រោមអ្នក“ស្រុកត្រាំង”គាត់សេងភោជនីយ ដ្ឋាន ដែលគាត់បានកាន់កាប់ប្រមាណ២-៣ឆ្នាំ ដោយ ហត់នឹងហាងធំហួសមាឌពេក ក៏សម្រាកបាន៤-៥ខែ រួចក៏មកចចារយកហាងម្ហូបឆ្អិនស្រាប់ “ថ្មដារ” នេះវិញម្តង ដែលទំនងជាសមនឹងមាឌរបស់ពួក គាត់។ ពួកគាត់សម្តែងការរីករាយណាស់ នាថ្ងៃ ចូលកាន់កាប់ហាងថ្មី នាថ្ងៃទិ១មិថុនា ដែលមិនចាំ បាច់ទៅក្បូរក្បាច់ធ្វើអ្វីថ្មីទៀត ឃើញថាដូចជាសមនឹងបំណងរបស់ពួកគាត់ហើយ គាត់បានខំអួតពីស្នាដៃញាំស្វាយថ្មីរបស់គាត់ រីឯម្ចាស់ហាងចាស់ ក៏បានរក្សាទុកកេរ្តិ៍ឈ្មោះអាហារដ្ឋាន“ថ្មដារ”ឱ្យ យ៉ាងសមរម្យដែរ។ ហាងតូចល្បីខាង“នំប៉័ងប៉ាតេ” នឹងម្ហូបឆ្អិនស្រាប់ គ្រាន់តែ“ចង្អុលបានហូបភ្លាម”ជាការស្រេចមិនចាំបាច់ស្គាល់ឈ្មោះម្ហូបទេ, ចង្ក្រាន្ត ធំល្មមបើកចំហរ ដែលភ្ញៀវអាចមើលឃើញថា អ្នកចំអិនម្ហូបធ្វើបានស្អាតប៉ុណ្ណា គួរតែគេត្រឡប់ មកវិញបានឬក៏អត់? ភ្ញៀវជាទូទៅក្នុងសម្លៀក បំពាក់សាមញ្ញបំផុត ខ្លះនៅស្លៀកខោអាវនៅផ្ទះ នៅឡើយ គេមកបោកខោអាវ ឬមកតាត់សក់ តែង ឆ្លៀតឱកាសមកបន្តកន្ទុយគ្នា ចង្អុលមុខម្ហូបយក ទៅផ្ទះបានយ៉ារហ័ស រីឯតុភ្ញៀវមាន២ មិនសូវ ត្រជាក់គូថទាន់ទេ មានគេមកកំដៅជានិច្ចភ្ញៀវ ខ្លះក៏រអ៊ូ ពីព្រោះគាត់ចូលចិត្ត“នំគ្រួក” គាត់ហូបបាន ២ដង ត្រូវមាត់គាត់គ្មានហាងណាធ្វើក្រៅពីពួក គាត់ទេ ប៉ុន្តែមកក្រោយៗទៀតពេលប្តីចុងភៅទៅ ព្យាបាលជម្ងឺភ្នែកភ្ញៀវនោះមិនដែលបានហូបនំគ្រួក នោះទៀតទេ ពីព្រោះទៅមិនចំពេលគេធ្វើ ឬមាន គេយក“នំគ្រួក”មុនអស់ រហូតដល់ហាងនោះលក់ បាត់ទៅ រឺតតែទិញហូបមិនបាន គួរឱ្យឈឺចាប់ ណាស់!។
តំបន់ ជរៀសស ត្ស។ សម្បូរផ្ទះខ្មែរនៅជុំវិញ មានសាលាបឋមសិក្សាមួយនៅក្បែរ មានវិហារ ការតូលិក ហើយក៏មានវិហ៊ារ“មូស្លីម”ដំបូលមូល ពណ៌មាសជិតគ្នាបង្កើយ ក្រៅពីហាងខ្មែរតូចៗ២-៣ រាប់ទាំងភោជនីយដ្ឋានមេគង្គផង មានហាងចិន “ជហិនា ត្សារ”ក៏លក់ដាច់ខ្លាំងណាស់ដែរ។ ឮថា បន្តិចទៀត នឹងមានការរុះរើធ្វើថ្មី ដែលនឹងធ្វើឱ្យតំបន់នេះប្តូរមុខមាត់បែបថ្មីទៀត តែឥតប៉ះពាល់ ជួរខាង“ថ្មដារ”នោះទេ គេសង្ឃឹមថា នឹងមានហាង ខ្មែរថ្មីៗចូលមកនៅពេលខាងមុខ រឺតតែច្រើន ដែល អាចធ្វើឱ្យតំបន់នេះក្លាយជាតំបន់ខ្មែរធំមួយទៀត បាន។

ព័ត៌មានទាក់ទង