អាកាសយានដ្ឋានអន្តរជាតិតេជោ អាចនឹងប្រើប្រាស់បុគ្គលិកមិនក្រោម ១,០០០នាក់នោះទេ ក្នុងនោះ ៩០%ជាជនជាតិខ្មែរ
(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្ដកណ្ដាល ដែលនឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ អាចនឹងប្រើប្រាស់បុគ្គលិក ដើម្បីបម្រើសេវាកម្ម ដល់អ្នកធ្វើដំណើរ មិនក្រោម១,០០០នាក់នោះទេ។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា មិនតិចជាង១ពាន់នាក់នោះទេ ដែលភាគច្រើនជាជនជាតិខ្មែរ មានប្រមាណ៨០%ទៅ៩០% នឹងបម្រើការ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងដាក់ឲ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែកឯពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា៕