កណ្តាលៈ កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកលើកដែក បើកប្រតិបត្តិការបង្ក្រាបជនសង្ស័យជួញដូរ និងប្រើប្រាស់ថ្នាំញៀន ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ ថ្នាំញៀនជិត១គីឡូក្រាម និងវត្ថុតាងមួយចំនួនទៀត ។
ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង២០:៥០នាទី ថ្ងៃពុធ ១៣រោច ខែ អាសាឍ ឆ្នាំម្សាញ់ សប្តស័ព.ស.២៥៦៩
ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៥ ។
នគរបាលបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនបាន គឺពាក់ព័ន្ធករណីដឹកជញ្ជូនជួញដូរ រក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
ហើយជនសង្ស័យទាំង៣នាក់នោះ រួមមានៈ
១-ឈ្មោះ ចាន់ សុផៃ ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងខ្សាច់ សង្កាត់ឈើខ្មៅ ក្រុងសំពៅពូន ខេត្តកណ្ដាល ។
២-ឈ្មោះ សុគុណ ជីវ័ន្ត ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល ។
៣-ឈ្មោះ បូ ចម្រើន ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែកខេត្ត កណ្តាល ជនសង្ស័យទាំង៣នាក់នេះ មានសារធាតុញៀនក្នុងទឹកនោម
(+) ឃាត់ខ្លួន។
នគរបាលបានបន្តថា ក្រោយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះ សមត្ថកិច្ចធ្វើការឆែកឆេរ រកឃើញវត្ថុតាងមួយចំនួនដូចជាៈ ១.ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ice)ចំនូន០២កញ្ចប់(ធំ១; តូច១) ស្មើនឹង ៩៨៨,២៨ ក្រាម ។
២.ទូរស័ព្ទដៃចំនួន ០៤ គ្រឿង ម៉ាក OPPO ០២ គ្រឿង ម៉ាក VIVO ០១គ្រឿង និង ម៉ាក TECNO ០១គ្រឿង ។
៣.កាំបិទផ្គាក់ចំនួន០២ ,ដែកកេះ ១០, កន្ត្រៃ១, ថង់សម្រាប់វិចខ្ចប់ និងប្រើប្រាស់ថ្នាំញៀនជាច្រើន ។
៤.ម៉ូតូ០២គ្រឿងម៉ាក Nexពណ៌លឿង លាយខ្មៅ ផ្លាកលេខ ភ្នំពេញ 1JL-3112 និងម៉ាកហុងដាគុប ពណ៌ក្រហមពាក់ស្លាកលេខ ០១ ក.ណ 0061 ។
នគរបាលបានបន្តថា ករណីនេះផ្នែកជំនាញកំពុងកសាងសំណុំរឿងចាត់ករតាមនីតិវិធី ៕