សូម្បីឡានពេទ្យ ក៏ទ័ពថៃប្រើយន្តហោះដេញបាញ់ដែរ, បំពានធ្ងន់ធ្ងរនឹងច្បាប់សឹក

ឧត្តរមានជ័យៈ បងប្រុសម្នាក់ដែលមានឯកសណ្ឋានជាកងទ័ព ជាតៃកុងឡានពេទ្យខេមរភូមិន្ទ ឡានពណ៌ស ដែលមានបំពាក់ស៊ីរ៉េនពីលើ និងមានសញ្ញាលេខបូកបិទភ្ជាប់នៅពីលើឡាន ដែលជាសញ្ញាបញ្ជាក់ថា ជាឡានពេទ្យសម្រាប់សង្គ្រោះ។ ពេលនោះ សមរភូមិនៅតាមព្រំដែនកំពុងក្តៅកងទ័ពសៀមឈ្លានពានបានបាញ់ផ្លោងគ្រាប់ និងប្រើយន្តហោះ ដ្រូន ទម្លាក់គ្រាប់ មកលើទឹកដីកម្ពុជាយ៉ាងសន្ធាប់ ។

ក្នុងប្រតិបត្តិការណ៍ជាអ្នកសង្គ្រោះក្នុងសមរភូមិលោកបានរៀបរាប់ឲ្យដឹងថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ វេលាម៉ោងប្រមាណជា១០ព្រឹក ពេលនោះសមរភូមិកំពុងតែក្តៅដោយកងទ័ពសៀមកំពុងតែបាញ់សន្ធាប់មកលើដែនអធិតេយ្យរបស់កម្ពុជា គាត់បានបើកឡានពេទ្យទៅឈប់នៅមុខសាលាបឋមសិក្សាបូសធំ ពេលនោះកងទ័ពសៀមបានប្រើយន្តហោះ និងដ្រូន បើកសំដៅមកឡានរបស់គាត់ រួចហើយបាញ់មកលើឡានរបស់គាត់ជាច្រើនគ្រាប់ តែជាសំណាងល្អគ្រាប់ទាំងនោះបានធ្លាក់ក្បែរឡានរបស់គាត់ គាត់បានបើកឡានរត់គេចចេញពីការវាយប្រហាររបស់កងទ័ពសៀម តែអំបែងគ្រាប់ដែលធ្លាក់នៅក្បែរឡានរបស់គាត់បានជះអំបែង ធ្លុះកញ្ចក់ខាងមុខ២កន្លែង កញ្ចក់ទ្វារសងខាង បែកខ្ទេចអស់ ធ្លាយកង់ឡានខាងមុខ តែមិនមានរបួសស្នាមដល់អ្នកនៅក្នុងឡាននោះទេ ។

គាត់បានបន្តថា ទាហានសៀមពិតជាឃោឃៅខ្លាំងណាស់ សូម្បីតែឡានពេទ្យសម្រាប់សង្គ្រោះក៏ទាហានសៀមមិនលើកលែងដែរ ៕

ដកស្រង់ពី FreshNews

ព័ត៌មានទាក់ទង