(បាងកក)៖ កងកម្លាំងកម្ពុជាបានបើកការវាយប្រហារខ្លាំងៗដោយកាំភ្លើងធុនធ្ងន់នៅរសៀលថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឲ្យទាហានថៃ ដកថយចេញពីតំបន់ប្រាសាទតាមាន់ធំ ដែលជាតំបន់មានជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយ កាសែត Khaosod ចេញផ្សាយនៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥។
ស្របពេលជាមួយគ្នានេះ ភាគីកម្ពុជាកំពុងរៀបចំកងទ័ពឡើងវិញ ដោយបានបញ្ជូនរថក្រោះចូលទៅកាន់តំបន់ Chong Krang៕