ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងឡូវែលរៃអង្គាសថវិកាពីសប្បុរសជននានា យកមកចែកជូនជនភៀសសឹក និងទាហានព្រំដែនខ្មែរ ដែលរងគ្រោះដោយទាហានឈ្លានពានថៃ

សហរដ្ឋអាមេរិកៈ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកបាននាំគ្នារៃអង្គាសថវិកាពីសប្បុរសជននានាដែលរស់នៅទីក្រុងឡូវែលសហរដ្ឋអាមេរិក ផ្ញើតាមរយៈលោក រិទ្ធី សៅ និងភរិយាឈ្មោះ សុបិន្ត ដែលគាត់បានធ្វើដំណើរមកលេងស្រុកខ្មែរ ។ ក្រោយពីទទួលបានថវិកាពីសប្បុរសជនរួចហើយ លោក រិទ្ធី សៅ បានមានប្រសាសន៍ថា នៅថ្ងៃ July 31 2025 ខាងមុខនេះ ខ្ញុំនឹងក្រុមការងារឆ្លៀតឳកាស ទៅចូលរួមជាមួយនឹងព្រះសង្ឃ ដើម្បីចែកអំណោយដល់ ជនភៀសសឹកខ្មែរ ដែលរងគ្រោះដោយទាហានថៃបានឈ្លានពានមកលើ បូរណភាពទឹកដីខ្មែរ តាមបណ្តោយព្រំដែនខ្មែរ-ថៃ ។

ពលរដ្ឋបានបន្តថា សកម្មភាពរៃអង្គាសថវិកាកំពុងតែបន្តធ្វើយ៉ាងសស្រាក់សស្រាំ ដើម្បីប្រមូលថវិកាយកមកចែកជូនជនភៀសសឹក និងទាហានខ្មែរតាមព្រំដែន ដែលកំពុងរងគ្រោះដោយទាហានឈ្លានពានថៃ ។

ព័ត៌មានទាក់ទង