យូនីសេហ្វ បន្តពន្លឿនការឆ្លើយតបផ្នែកមនុស្សធម៌ ដើម្បីគាំទ្រកុមារ និងក្រុមគ្រួសារដែលកំពុងស្នាក់នៅជំរំភៀសសឹកបណ្ដោះអាសន្នក្នុងខេត្តព្រះវិហារ ដែលតម្រូវការទឹកស្អាត និងអនាម័យមានភាពចាំបាច់ ដើម្បីបង្ការការឆ្លងជំងឺ។
ដើម្បីគាំទ្រក្រុមគ្រួសាររងគ្រោះ យូនីសេហ្វបានបន្តចែកជំនួយសម្ភារៈទឹកស្អាត និងអនាម័យ រួមមាន ធុងចម្រោះទឹក ធុងទឹក ប៊ីដុងទឹក សាប៊ូ ម្សៅសាប៊ូបោកគក់ និងសំឡីអនាម័យ ជូនប្រជាពលរដ្ឋនៅតាមជំរំភៀសសឹកនៅក្នុងខេត្តមួយចំនួនទៀត ដែលអាចផ្តល់ជូនប្រជាជនភៀសសឹកប្រមាណ ៣០,០០០ នាក់។
សម្ភារៈសំខាន់ៗទាំងនេះ នឹងជួយកាត់បន្ថយហានិភ័យសុខភាព និងផ្ដល់ភាពធូរស្រាលដល់ក្រុមគ្រួសារដែលកំពុងត្រូវការជំនួយ។
UNICEF is accelerating its humanitarian response for children and families sheltered at displacement sites in Preah Vihear province, where access to clean water and sanitation is critical.
To support affected families, UNICEF is delivering essential supplies such as water containers, jerry cans, soap, laundry powder and sanitary pads to other places and provinces, estimate to reach 30,000 displaced people.
These life-saving supplies are helping reduce health risks and bring much-needed relief to families.










