ប្រជាពលរដ្ឋភៀសសឹកមកពីតំបន់សមរភូមិចំនួន២០៥គ្រួសារទទួលអំណោយពីឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី និងលោកជំទាវ

ខេត្តសៀមរាប៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាប្រធានកិត្តិយសមូលនិធិជួយវីរកងទ័ព និងជនភៀសសឹក​ និងលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ព្រមទាំងកូនចៅ និងឯកឧត្តម ឈួន ឆាម អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំក្រុមការងារនាំយកអំណោយមកប្រគល់ជូនប្រជាជនភៀសសឹកមកពីតំបន់សមរភូមិចំនួន​២០៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ​ ២៥គីឡូក្រាម​ មី​ ១កេស​ គល់ស្លាបមាន់​ ១គីឡូក្រាម​ ត្រីខកំប៉ុង​ ១យួរ​ សាច់ក្រកអស្ចារ្យ ១គីឡូក្រាម​ ប្រហុកលីង​ ១កែវ​ ផ្អកសាច់ជ្រូក​ ២កែវ​ សាច់ជ្រូកប្រឡាក់​ ១គីឡូក្រាម​កាពិលីង​ ២កែវ​ ខោអាវ ១ឈុត​ ថវិកា​ ៥០,០០០៛​ ព្រមទាំងប្រគេនព្រះសង្ឃនូវបច្ច័យចំនួន ១,០០០,០០០៛ និងជូនគណៈកម្មាធិការគ្រប់គ្រងជនភៀសសឹកចំនួន ៥០០,០០០៛ផងដែរ។

ពិធីចែកអំណោយនេះ បានធ្វើឡើងក្នុងបរិវេណវត្តព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងពិធីចែកអំណោយនោះក៏មានការចូលរួមពីលោក​ សុខ​ ថុល​ អភិបាលរងខេត្ត​ តំណាងអោយឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប​ បានអមដំណើរ​ផងដែរ៕

ព័ត៌មានទាក់ទង