ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី៣ ខែកញ្ញា យាងចូលរួមខួបលើកទី៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនចិនតស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។
ចិន នៅថ្ងៃទី៣ ខែកញ្ញា បានប្រារព្ធខួបលើកទី៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនចិនតស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោកដ៏ធំមួយ នៅក្នុងទីក្រុងប៉េកាំង។
ក្នុងកម្មវិធីដ៏សំខាន់មួយនេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក៏បានយាងចូលរួមផងដែរ។
ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំពីបណ្តាលប្រទេសជាច្រើនទៀត ក៏ចូលរួមផងដែរ។
នៅក្នុងខួបលើកទី៨០ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនចិនតស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក ចិន បានធ្វើព្យុហយាត្រាយោធាដ៏ធំ ដែលបានបង្ហាញសព្វាវុធទំនើបៗជាច្រើន។
សព្វាវុធទាំងនោះមានដូចជា ដ្រូន, មីស៊ីលមានល្បឿនលឿនជាងសំឡេង, យន្តហោះចម្បាំង, នាវាមុជទឹក, ប្រព័ន្ធការពារមីស៊ីល, រថក្រោះ និងអាវុធទំនើបៗផ្សេងទៀត៕