កាលលោកនៅក្មេងជានិស្សិតបញ្ចប់ការសិក្សានៅសាលាត្រៀមបំពាក់អាវុធ (AFAPS) ជំនាន់ទី២៦។ មុនឡើងជាមេបញ្ជាការប្រចាំតំបន់ភូមិភាគ៤ លោក Norathip គឺជាមេកងពលធំថ្មើរជើងលេខ៣ ដែលមានមូលដ្ឋាននៅខេត្ត Nakhon Ratchasima ភាគឦសានប្រទេសថៃ រួចក៏ត្រូវតែងតាំង ជា មេបញ្ជាការរងនៃយោធភូមិភាគ ២ នៅ ឆ្នាំ២០២៤។
កាលកាន់តំណែងជាមេរងភូមិភាគ២ លោក Norathip បានចូលរួមសកម្មភាពជាច្រើនជាមួយទាហានថៃនៅតាមព្រំដែនជាប់កម្ពុជា ព្រមទាំងជួយជំរុញសុខភាពផ្លូវចិត្ត និងកាត់បន្ថយស្រ្តេសរបស់កងទ័ពនៅព្រំដែនផងដែរ។
តាមពិតទៅដំបូងឡើយលោក Norathip ស្ថិតក្នុងចំណោមបេក្ខជន៣នាក់ដែលមានភាគរយខ្ពស់ឡើងតំណែងជំនួសលោក Boonsin Padklang នៅភូមិភាគ២ឯណោះទេ ប៉ុន្តែទីបំផុតអ្នកដែលចូលកាន់កាប់ភូមិភាគ២គឺលោក Weerayuth Raksil ទៅវិញ។
លោក Weerayuth រហស្សនាម «Terng» មានស្រុកកំណើតនៅខេត្ត Roi Et ជានិស្សិតបញ្ចប់ការសិក្សានៅសាលា Roi Et Wittayalai ជំនាន់ទី៧៤, ជា អតីត និស្សិត នៃ សាលា ត្រៀម កងយោធពលភូមិន្ទ ជំនាន់ ទី២៦ និងអតីត និស្សិត នៃ សាលា កងយោធពលភូមិន្ទ Chulachomklao ជំនាន់ ទី៣៧ ដែលជាមិត្តរួមថ្នាក់របស់ Boonsin និងមេទ័ពជើងគោក Phana Klaewplodthuk៕