Top Mobile Banner

ភរិយា និងកូនស្រី២នាក់ របស់លោក ថាក់សុីនសុីណាវ៉ាត្រា នាំគ្នាទៅសួរសុខទុក្ខគាត់ដល់ពន្ធនាគា

អ្នកស្រី Khunying Potjaman Damapong ដែលជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា បាននាំកូនស្រីពីរនាក់ទៅសួរសុខទុក្ខគាត់នៅពន្ធនាគារកណ្តាល Klong Prem កាលពីព្រឹកថ្ងៃចន្ទ។

Potjaman, Pintongta Shinawatra Kunakornwong, និង Paetongtarn Shinawatra បានមកដល់ពន្ធនាគារនៅវេលាម៉ោង ៩ៈ៤០នាទីព្រឹក ។ លោក ថាក់ស៊ីន ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារកណ្តាល តាម​ដីកា​របស់​តុលាការ​កំពូល​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំពេញ ។

សូមបញ្ជាក់ថា លោក ថាក់សុីន សុីណាវ៉ាត្រា ក្រោយពេលដែលតុលាការកំពូលថៃកាត់ទោសអោយជាប់ពន្ធនាគាររយៈពេលមួយឆ្នាំនោះ ភ្លាមៗនោះលោកមានជំងឺត្រូវព្យាបាលនៅមន្ទីរពេទ្យ តុលាការក៏អនុញ្ញាតអោយលោកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរយៈពេល៥ថ្ងៃ ហើយរយៈពេលព្យាបាលជំងឺនោះត្រូវបាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ធ្វើ​ឱ្យ​គាត់​មាន​សិទ្ធិ​ទទួល​ភ្ញៀវ​ចាប់​ពី​ថ្ងៃ​ចន្ទ​តទៅ៕

The nation thailand

ព័ត៌មានទាក់ទង