មេរៀនដ៏ឈឺចាប់បំផុតធ្វើអោយសឹង្ហបុរី ក្លាយជាប្រទេសកូននាគនៅអាស៊ី តូចតែខ្លឹម

នៅពេលសឹង្ហបុរីផ្តាច់ខ្លួនចេញពីប្រទេសម៉ាឡេស៊ីឆ្នាំ១៨៦៥ មានមនុស្សតិចណាស់ដែលគិតថា សឹង្ហបុរីអាចរស់បានកោះនេះមិនមានធនធានធម្មជាតិ មិនមានកងទ័ព មានផ្ទៃដី៧២៨គីឡូម៉ែត្រការ៉េប៉ុណ្ណោះ ដែលហ៊ុំព័ទ្ធដោយប្រទេសធំៗចំនួន២ គឺភាគខាងជើងជាប្រទេសម៉ាឡេសុី និងភាគខាងត្បូងជាប្រទេសឥណ្ឌូនេសុី ជាប្រទេសដែលមានសេដ្ឋកិច្ចយោធា និងប្រជាជនច្រើនជាងវ៉ាដាច់ឆ្ងាយ ។

ប្រទេសម៉ាឡេស៊ីប្រទាញប្រទង់គ្នាជាមួយសឹង្ហបុរីលើការទាមទារកោះ ផេត្រាត្រាងកា និងព្រំដែនសមុទ្រ ចំណែឥណ្ឌូនេស៊ីវិញ ទោះបីជាមិននៅជាប់គ្នាដូចម៉ាឡេស៊ីក៏ដោយ តែក្រោមការដឹកនាំរបស់លោក ស៊ូកាណូ ឥណ្ឌូនេស៊ីបានធ្វើយុទ្ធនាការ កុនប្រុនកាសុី ទម្លាក់គ្រាប់បែកលើអាគារ មែកដូណាល់ នៅសឹង្ហបុរី ក្នុងឆ្នាំ១៩៦៥ ដែលសឹង្ហបុរីចាត់ទុកថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ឆ្លៀតពេលដែលកងកម្លាំងរបស់អង់គ្លេសនៅឈរជើង នៅកោះនេះនៅឡើយ ក្រោមកិច្ចការពារតំបន់ក្រោមអាណានិគម លោក លីក្វាន់ យូ ស្ថាបនិកសឹង្ហបុរី បានប្រញាប់បង្កើតក្រសួងការពារជាតិនៅក្នុងឆ្នាំ១៩៦៦ មួយឆ្នាំក្រោយមក សឹង្ហបុរី បានតម្រូវអោយបុរសអាយុ១៨ឆ្នាំទាំងអស់ចូលបំរើទ័ព នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ សឹង្ហបុរីបានហៅទីប្រឹក្សាយោធាអុីស្រាអែលជាសម្ងាត់អោយជួយរចនា និងបណ្តុះបណ្តាលកងទ័ព ដោយប្រើគំរូរបស់យោធាអុីស្រាអែលគ្នាតិចតែខ្លាំង និងគាំទ្រដោយទាហានបំរុងជនសុីវិល ដែលទទួលបានការហ្វឹកហាត់ ដើម្បីចូលក្នុងសមរភូមិគ្រប់ពេលវេលាដែលត្រូវការ នេះបើយោងតាមគេហទំព័រ Haaretz ចេញផ្សាយនៅឆ្នាំ២០១៥ ហើយសៀវភៅរបស់លោក លីក្វាន់យូ ដែលមានចំណងជើងថា From third world to first ក៏បានលើកឡើងពីយុទ្ធសាស្ត្រនេះដែរ ។

នៅពេលដែលកងកម្លាំងអង់គ្លេសដកខ្លួនចេញពីសឹង្ហបុរីនៅឆ្នាំ១៩៧១ ពោលគឺត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ សឹង្ហបុរីបានកសាងកម្លាំងថ្មើជើងដំបូងយ៉ាងរឹងមាំ មានសាលាហ្វឹកហ្វឺន ហើយបង្កើតអង្គភាពកងទ័ពអាកាស និងកងព័ទជើងទឹក គឺគ្រប់គ្រាន់ដើម្បីអោយសឹង្ហបុរីឈរដោយខ្លួនឯង ។  ទន្ទឹមនឹងពេញមួយទសវត្សរ៍ឆ្នាំ១៩៧០ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី លីក្វាន់យូ បានផ្តោតយ៉ាងមោះមុតទៅលើការពង្រឹងអភិបាលកិច្ច ដើម្បីសំអាតអំពើពុករលួយ និងពង្រឹងវិស័យអប់រំ ដើម្បីកសាងធនធានមនុស្ស នៅទសវត្សរ៍ឆ្នាំ១៩៨០ សឹង្ហបុរីចាប់ផ្តើមងាកទៅរកវិស័យឧស្សាហកម្មដែលមានតម្លៃខ្ពស់ ដូចជាគ្រឿងអេឡិចត្រូនិក គីមីឥន្ធនៈ ធនាគារ និងសារជីវកម្មចម្រុះជាតិសាសន៍ ១០ឆ្នាំបន្ទាប់ទៀតសឹង្ហបុរីបានហក់ចូលវិស័យបច្ចេកវិទ្យាព័ត៌មាន ជីវៈបច្ចេកវិទ្យា ការដឹកជញ្ជូន និងអាកាសចរណ៍ វ៉ាដាច់ម៉ាឡេសុី និងឥណ្ឌូនេស៊ី តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ និងជាប់ឈ្មោះកូននាគសេដ្ឋកិច្ចអាស៊ី តាំងពីពេលនោះមក ពេលនោះបើទោះបីជាកម្លាំងយោធារបស់សឹង្ហបុរីនៅតូចជាងឥណ្ឌូនេស៊ី ហើយក៏មិនច្រើនជាងម៉ាឡេស៊ី ក៏ប៉ុន្តែសឹង្ហបុរី មានសព្វាវុធ និងបច្ចេកវិទ្យាទំនើបសម្រាប់ការពារខ្លួន ដូចជានាវាមុជទឹក យន្តហោះចម្បាំងជាង១០០គ្រឿង ច្រើនជាងគេនៅតំបន់អាស៊ាន អាវុធនាំផ្លូវ និងកងទ័ពដែលទទួលការបណ្តុះបណ្តាលយ៉ាងល្អ ការប៉ងវាយប្រហារទៅលើសឹង្ហបុរីគឺជាការវិនិយោគដ៏ធំមួយដែលប្រទេសក្បែរខាងមិនចង់សាកទេ នេះបើយោងតាមការវិភាគរបស់សារព័ត៌មានបរទេស ។

មេរៀនរបស់សឹង្ហបុរីបង្ហាញថា ប្រទេសតូចអាចខ្លាំង ខ្លាំងដោយសារចក្ខុវិស័យ យុទ្ធសាស្ត្រ ការប្តេជ្ញាចិត្តរបស់អ្នកបយោបាយ ៕

ប្រភព News Today

 

ព័ត៌មានទាក់ទង