ក្រុមហ៊ុនអាសចរណ៍ Cathay Pacific ចំនួន១៣គ្រឿង ដែលហោះផ្ទាល់មកពីហុងកុង ដើម្បីគេចពីឥទ្ធិពលព្យុះ មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិជោ

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ទទួលស្វាគមន៍ការចុះចតរបស់យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ចំនួន១៣គ្រឿង។

យន្តហោះទាំង១៣គ្រឿងនេះ នឹងត្រូវចតអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រាប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

សូមជម្រាបថា ការចុះចតនេះ ដោយកត្តាអាកាសធាតុមិនអំណោយផល គឺទីក្រុងហុងកុងទទួលរងឥទ្ធិពលពីព្យុះរ៉ាហ្គាសា (Ragasa) ទើបក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានសម្រេចចិត្តផ្ទេរយន្តហោះរបស់ខ្លួនចំនួន ១៣គ្រឿង មកចុះចតជាបណ្តោះអាសន្ន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ៕

ព័ត៌មានទាក់ទង