ថៃប្រកាសអាសន្ន ! ព្យុះ Ragasa ត្រៀមវាយប្រហារ និងភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ចាប់ពីថ្ងៃទី២៤ ដល់ ២៦ ខែកញ្ញា
(បាងកក)៖ ព្យុះទីហ្វុង Ragasa ត្រូវបានព្យាករថា នឹងនាំមកនូវភ្លៀងធ្លាក់ពីខ្លាំងទៅខ្លាំងបំផុតនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ជាមួយនឹងហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការហូរច្រោះទឹកខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់នាយកដ្ឋានឧតុនិយមថៃ។
យោងតាមសេចក្តីជូនដំណឹងស្តីពីអាកាសធាតុ របស់នាយកដ្ឋានឧតុនិយមថៃ (TMD) ដែលបានចេញផ្សាយនៅម៉ោង ៥ល្ងាច ថ្ងៃពុធ បានឲ្យដឹងថា ព្យុះទីហ្វុង Ragasa កំពុងស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងនៃខេត្ត Guangdong ប្រទេសចិន ដោយមានកម្លាំងខ្យល់រហូតដល់ ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង៕