ឃុំចំនួន៦ ក្នុងស្រុកកោះញែក រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

 អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នា២០២៥ នៅវេលាម៉ោង ១:០០នាទី យប់រហូតដល់ពេលនេះស្រុកកោះញែកទឹកជំនន់អូរច្បារបានជន់លិចលេចផ្លូវ តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ តែសត្វពាណៈបានបាត់បង់ជីវិតមួយចំនួន។ គិតត្រឹមព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៥ ទឹកបានជន់លិចផ្ទះសម្បែង នៅភូមិអបួន ឃុំអបួនលើ ដែលប្រជាពលរដ្ឋរស់នៅតាមបណ្ដោយមាត់អូរច្បារ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។ អាជ្ញាធរកំពុងចុះពិនិត្យ និងជួយដល់ផ្ទះអ្នកភូមិដែលប្រឈមហានិភ័យ…..

លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែកបានឲ្យដឹងថាខណៈពេលនេះដែរ សាខាកាកបាទ ក្រហមកម្ពុជាខេត្តមណ្ឌលគីរី កងកម្លាំងទាំងបីកំពុងតែចុះជួយសង្គ្រោះជញ្ជូនសម្ភារៈ រកទីតួសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ផលប៉ះពាល់ទឹកជំនន់ទឹកភ្លៀងនៅភូមិចំនួន ៤ រួមមាន៖ ភូមិអន្ត្រេះ ភូមិអបួនលើ ភូមិឈួល ភូមិស្រែសង្គម និងឃុំស្រែហ៊ុយស្ថិតក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរី។

នារដូវនេះគួបផ្សំជាមួយនឹងឥទ្ធិ​ពលព្យុះផងនោះ បានធ្វើឱ្យឃុំមួយចំនួន តាមបណ្ដាលស្រុក ត្រូវរងផលប៉ះពា​ល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះស្រុកកោះ​ញែក រងផលប៉ះពាល់ខ្លាំងជាងគេ ដូចជាផ្លូវ ស្ពានមួយចំនួនត្រូវទឹកជន់លិច ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើ​ដំណើររបស់ប្រជាពលរដ្ឋ ជួបការលំបាកខ្លាំង។ លោក ក៏បានជម្រុញដល់លោកអធិការស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវបន្តយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹក​ជំនន់ និងត្រូវត្រៀមលក្ខណៈជាស្រេច ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋទៅរកទីទួល ដែលមានសុវត្ថិភាពនិងដោះស្រាយនូវបញ្ហាចាំបាច់មួយ​ចំនួនជូនពួកគាត់ឱ្យបានទាន់ពេលវេលា ។

យោងតាមរបាយការណ៍ រដ្ឋបាលសាលាស្រុកកោះញែក គិតពីថ្ងៃ ២០ ដល់ថ្ងៃទី ២៣ ឆ្នាំ ២០២៥ ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងលិចផ្ទះហេដ្ឋារចនាសម្ព័ន្ធ និងដំណាំរបស់ប្រជាពលរដ្ឋចំនួន ៦ ឃុំៈ

១-ឃុំណងឃីលឹក លិចផ្លូវចំនួន ៤ កន្លែង១.០៨០ម៉ែត្រ

២-ឃុំអបួនលើ លិចផ្លូវទូទាំងឃុំ និងលិចផ្ទះប្រជាពលរដ្ឋចំនួន ១៥៥ ខ្នងផ្ទះស្មើនឹង ១៨០ គ្រួសារ។

៣-ឃុំរយ៉ភ្លេចផ្លូវចំនួន ២ ខ្សែ៨០០ ម៉ែត្រនិងផលប៉ះពាល់ផ្ទះចំនួន១០០ខ្នងផ្ទះ។

៤-ឃុំសុខសាន្តផ្លូវសរុបទូទាំងឃុំ ៣.៥០០ ម៉ែត្រ លិចសាលាបឋមសិក្សាសុខសាន្តទំនប់អូរវល់នៅក្នុងភូមិស្រែធំខូចខាតទាំងស្រុងនិងទំនប់អូណំនៅក្នុងភូមិប្លង់ឡែទឹកហូរច្រោះលើខ្នងទំនប់ទាំងស្រុង ១.៤០០ ម៉ែត្រ។

៥-ឃុំស្រែហ៊ុយ ទឹកភ្លេចផ្លូវប្រវែង ៥.៥០០ម៉ែត្រ។

៦-ឃុំស្រែសង្គម ទឹកលិចវត្តគីរីរម្យ(ហៅវត្តទី ៤) និងវត្តរតនៈមណ្ឌលរង្សី លិចផ្លូវលំឃុំជាប់មាត់ច្បារ និងផ្លូវគម្រោងមន្ទីរអភិវឌ្ឍន៍ ទឹកភ្លេចផ្ទះប្រជាពលរដ្ឋចំនួន ១៥ ខ្នងផ្ទះ ដែលបានជម្លៀសទៅកាន់ទីកន្លែងសុវត្ថិភាព។

លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០២៥ នេះទឹកបានស្រកខ្លះហើយ៕

ដកស្រង់ពីPhnompenh daily

ព័ត៌មានទាក់ទង