ក្រសួងការបរទេសកម្ពុជា បើកប្រជុំជាមួយបណ្ដាស្ថានទូតនានាប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីពន្យល់ពីការវិវត្តចុងក្រោយ នៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានធ្វើបទបង្ហាញអំពីការវិវត្ត នៃសភាពការណ៍ព្រំដែនកម្ពុជា–ថៃ រួមទាំងបញ្ហាមីន ជូនបណ្តាអង្គទូតបរទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាង៣០ស្ថានទូតប្រចាំនៅកម្ពុជា និងស្ថានទូតនៅក្រៅប្រទេសដែលទទួលបន្ទុកលើកិច្ចព្រំដែនកម្ពុជា–ថៃ និងអង្គការអន្តរជាតិចំនួន ៦ ក្នុងនោះក៏មានតំណាងស្ថានទូតថៃផងដែរ ដោយកិច្ចប្រជុំបានធ្វើឡើងនៅក្រសួងការបរទេស និងដឹកនាំដោយលោកស្រី អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។