សម្តេច ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល មិនដែលភ្លេចយោធិនទាំង១៨នាក់ទេ និងកំពុងប្រើគ្រប់យន្តការ ដើម្បីជំរុញឱ្យថៃដោះលែងពួកគេឱ្យបានឆាប់

រាជរដ្ឋាភិបាល មិនដែលភ្លេចយោធិនទាំង១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃឡើយ។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំ សម្តេច នាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា
រាជរដ្ឋាភិបាលកម្ពុជា បន្តប្រើគ្រប់យន្ត ដើម្បីជំរុញឱ្យមាន ការដោះលែងពួកគាត់ឱ្យបានវិលត្រឡប់មកជួបជុំគ្រួសារវិញ ឱ្យបានឆាប់។

សូមជម្រាបថា យោធិនទាំង១៨រូប ត្រូវបានទាហានថៃចូលមកឆាប់ខ្លួនដល់លេណដ្ឋាន នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅក្រោយបទឈប់បាញ់ចូលជាធរមាន។ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញានេះ គឺមានរយៈពេល៥៩ថ្ងៃហើយ។

ព័ត៌មានទាក់ទង