ឆេះកន្លែងចតយានជំនិះនៃអគារស្នាក់នៅក្នុងទីក្រុងបាងកក បណ្តាលឱ្យខូចខាតម៉ូតូនិងរថយន្តរាប់សិបគ្រឿង

(បាងកក)៖ នាថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា គ្រោះអគ្គិភ័យបានកើតឡើង នៅអគារស្នាក់នៅមួយកន្លែង ក្នុងទីក្រុងបាងកកប្រទេសថៃ បណ្តាលឱ្យខូចខាតយានជំនិះជាច្រើនគ្រឿង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Khaosod។

អគ្គិភ័យខាងលើបានកើតឡើង កាលពីវេលាម៉ោង១៖៣០នាទីយប់រំលងអធ្រាត្រ នៅកន្លែងចតយានជំនិះរបស់អគារអាផាតមិន (apartment) មួយកន្លែង ក្នុងសង្កាត់ Rat Burana។ អ្នកដែលស្នាក់នៅក្នុងអគារ ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ហើយភ្លើងឆេះនោះ ត្រូវក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ គ្រប់គ្រងបានទៅវិញ ក្នុងរយៈពេល២០នាទី។ ពុំមានសេចក្តីរាយការណ៍អំពីមនុស្ស​រងគ្រោះថ្នាក់ទេ។

គួរបញ្ជាក់ថា ស្របពេលដែលគ្មានមនុស្សរងគ្រោះថ្នាក់ យានជំនិះសរុប៣៥គ្រឿង ត្រូវបានបំផ្លិចបំផ្លាញ ក្នុងនោះរួមមានម៉ូតូ២៩គ្រឿង កង់៣គ្រឿង រថយន្ត៣គ្រឿង។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃ អគ្គិភ័យនោះទំនងជាផ្តើមចេញមកពីម៉ូតូអគ្គិសនី១គ្រឿង៕

ព័ត៌មានទាក់ទង