បាងកក៖ នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា តំបន់ជាច្រេីននៃខេត្តចំនួន ៤២ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង រួមទាំងហានិភ័យនៃទឹកជំនន់ភ្លាមៗ ក៏ដូចជារលកសមុទ្រខ្ពស់ ខណៈទីក្រុងបាងកកក៏រងផលប៉ះពាល់ផងដែរ។
តាមការព្យាករនៅថ្ងៃនេះ ក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ ប្រទេសថៃនឹងមានភ្លៀងច្រើន ដោយភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃភាគឦសាន និងភាគខាងកើត ជាពិសេសខេត្ត Bueng Kan, Sakon Nakhon, Nakhon Phanom, Udon Thani, Khon Kaen, Kalasin, Mukdahan, Chanthaburi និងខេត្ត Trat។ នាយកដ្ឋានឧតុនិយមថៃ បានអំពាវនាវឱ្យប្រជាពលរដ្ឋនៅភាគខាងជើងប្រទេស ប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ពីភ្លៀងធ្លាក់កម្រិតខ្លាំង និងរាយប៉ាយដែលអាចបង្កជាជំនន់ទឹកភ្លៀង ទឹកហូរកាត់ច្រាំងទន្លេ ជាពិសេសតាមតំបន់ជើងភ្នំក្បែរផ្លូវទឹក តំបន់ទំនាប និងតំបន់ងាយរងគ្រោះ។
ទីក្រុងបាងកក និងតំបន់ជុំវិញអាចមានផ្គររន្ទះ ខ្យល់កន្ត្រាក់នៅលើផ្ទៃដី ៦០ភាគរយ និងភ្លៀងធ្លាក់ខ្លាំងតាមទីតាំងមួយចំនួន។ ខ្យល់ បក់ពីទិសនិរតីក្នុងល្បឿន ១០ទៅ៣០គីឡូម៉ែត្រក្នុងមួយម៉ោង។
ស្ថានភាពនេះ កេីតឡេីងដោយសារតែខ្យល់មូសុងមានកម្លាំងខ្លាំង ពាសពេញតំបន់ភាគពាយ័ព្យ ប៉ែកកណ្តាលភាគខាងលើ និងភាគឦសាន រួមជាមួយខ្យល់មូសុងនិរតីដែលមានកម្លាំងបង្គួរគ្របដណ្តប់លើសមុទ្រ Andaman ភាគខាងត្បូង និងឈូងសមុទ្រថៃ។ រលកសមុទ្រ Andaman លើ និងឈូង សមុទ្រថៃ អាចមានកម្ពស់ ២ទៅ៣ម៉ែត្រ៕
ដកស្រង់ពីភ្នំពេញដេលី