ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមដែលផ្សាយថា កម្លាំងយោធាថៃ ចុះរុះរើផ្ទះនៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់, ព័ត៌មាននេះមិនមែនជាការពិតនោះទេ សូមបងប្អូនកុំចែកចាយបន្ត
(ពោធិ៍សាត់)៖ យោងតាមប្រភពព័ត៌មានពីកងការពារព្រំដែន នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ការផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងបណ្តាញសង្គមមួយចំនួនថា មានការប្រើប្រាស់កម្លាំងយោធាថៃចុះរុះរើផ្ទះនៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ គឺមិនមែនជាការពិតនោះទេ។ ដូច្នេះ សូមសាធារណជនកុំចែករំលែក និងផ្សព្វផ្សាយបន្តនូវព័ត៌មាននេះនាំឱ្យមានការយល់ច្រឡំ។
ប្រភពដដែលបានបញ្ជាក់ថា កងទ័ពយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ដែលឈរជើងតាមបណ្តាញព្រំដែន បានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត៕