ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ តាមរយៈបណ្ដាញសង្គមផ្លូវការ បានបង្ហាញវឌ្ឍនភាពលើវិស័យការពារជាតិកម្ពុជា នោះគឺសកម្មភាពនៃការដំឡើងនាវាចម្បាំងរបស់កម្ពុជា Frigate ដែលជាជំនួយរបស់ប្រទេសចិន។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា នាវា Frigate ទីមួយ «ជាគម្រោងជំនួយយោធាភាគីចិន ជូនកម្ពុជា» ដែលដំឡើងរួច ព្រមទាំងបានបើកសាកល្បងបច្ចេកទេស បានយ៉ាងល្អប្រសើរ។ ជាមួយនេះដែរ ក៏បានសង្កេតឃើញថា នាវាទី២ បានដំឡើងសម្រេចលទ្ធផល៥០%ផងដែរ។
បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់, វឌ្ឍនភាពនេះ សម្ដេចបានអញ្ជើញចុះពិនិត្យដោយផ្ទាល់កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ៕