ក្រុមហ៊ុន OCIC គ្រោងជីកព្រែកប្រវែង១០គីឡូម៉ែត្រ តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោទៅកាន់ទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ

ក្រុមហ៊ុន OCIC មានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១0គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគសរុបចំនួន ១00លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលោងក្បែរ ដែលនៅប៉ែកខាងត្បូងនៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតដល់ក្រុងកែប ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជា ដើម្បីឲ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ នេះបើតាមរបាយការណ៍ពីលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ ពី២០២៥នេះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបង្កើនសមត្ថភាពអាកាសចរណ៍របស់កម្ពុជាធំជាងមុនរហូតដល់ ៦ដង ពង្រឹងការតភ្ជាប់ក្នុងតំបន់ និងគាំទ្រដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា៕

ដោយ៖ ចិន្តា ទីទិ

ព័ត៌មានទាក់ទង