ស្ថាបនិកខ្មែរប៉ុស្តិ៍ស.រ.អា សហរដ្ឋអាមេរិកនាំយកអំណោយសមាគមខ្មែរកម្ពុជាក្រោម Association New England មកចែកជូនព្រះសង្ឃខ្មែរ២វត្តនៅខេត្តព្រះត្រពាំង

កម្ពុជាក្រោមៈ  លោកស្រី សុបិន្ត អ៊ុង ស្ថាបនិកសារព័ត៌មានខ្មែរប៉ុស្តិ៍ស.រ.អា និងស្វាមី ព្រមទាំងកូនស្រីម្នាក់ដែលមានអាយុទើបតែ៣ឆ្នាំ បានធ្វើដំណើរពីសហរដ្ឋអាមេរិកមកលេងស្រុកកំណើតស្ថិតនៅភូមិបាឆាវ ឃុំថ្កូវ ស្រុកបាឆាវ ខេត្តព្រះត្រពាំង  ក្នុងនោះលោកស្រីក៏បាននាំយកអំណោយដែលសមាគមខ្មែរកម្ពុជាក្រោម Association New England បានផ្តល់ជាអំណោយតាមរយៈលោកស្រីចំនួន២០០ដុល្លារ ជាវសៀវភៅមត្តេយ្យភាសាខ្មែរនៅវត្តស្វាយសៀមថ្មី ចំនួន១២០ក្បាល យកទៅប្រគេនព្រះសង្ឃ២វត្ត (ក្នុងមួយវត្ត៦០ក្បាល) គឺវត្តបាឆាវ និងវត្តថ្កូវ ស្ថិតក្នុងស្រុកបាឆាវ ខេត្តព្រះត្រពាំង ។

លោកស្រីបាននិយាយថា អំណោយជាសៀវភៅសិក្សារបស់សមាគមខ្មែរយើង មិនច្រើនទេ តែនេះជាទឹកចិត្តខ្មែរជួយខ្មែរ  អោយកូនខ្មែរក្រោមបានយល់ដឹង និងថែរក្សាអក្សរសាស្ត្រខ្មែរ។

ព្រះចៅអធិការវត្ត ពុទ្ធបរិស័ទចំណុះជើងវត្តទាំងពីរ និងប្រជាពលរដ្ឋ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់លោកស្រី និងក្រុមគ្រួសារ ព្រមទាំងសមាគមខ្មែរកម្ពុជាក្រោមសហរដ្ឋអាមេរិកដែលបានផ្តល់ជាអំណោយសៀវភៅសិក្សាថ្នាក់មត្តេយ្យភាសាខ្មែរ ដើម្បីអោយកូនចៅខ្មែរក្រោមជំនាន់ក្រោយបានរៀនសូត្រ អក្សរសាស្ត្រខ្មែរ ៕

ព័ត៌មានទាក់ទង