Detail Top Banner – Conway

ប្រធានាធិបតី ដូណាល់ ត្រាំ ទៅដល់កូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំ APEC និងបើកជំនួបកំពូលជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង

(ប៉េកាំង)៖ ក្រោយចាកចេញពីប្រទេសជប៉ុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នាថ្ងៃពុធនេះ ដែលជាជើងចុងក្រោយ នៃដំណើរបំពេញទស្សនកិច្ចប៉ុន្មានថ្ងៃមកនេះ របស់លោកនៅក្នុងតំបន់អាស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ២០២៥។

លោក ត្រាំ នឹងត្រូវចូលរួមកិច្ចវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក (APEC) ព្រមទាំងបើកជំនួបកំពូល ជាមួយប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅក្រៅព្រឹត្តិការណ៍នោះ ដើម្បីពិភាក្សាគ្នា អំពីបញ្ហាវិវាទពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។ លោកប្រធានាធិបតីអាមេរិក ត្រូវបានរំពឹងថា នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក្នុងថ្ងៃពុធនេះ មុនកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតីចិន នាថ្ងៃព្រហស្បតិ៍ស្អែក។

គួរបញ្ជាក់ថា ជំនួបកំពូលត្រាំ-ស៉ី នៅកូរ៉េខាងត្បូង គឺជាលើកដំបូងបំផុត គិតចាប់តាំងពីលោក ត្រាំ បានត្រឡប់មកសេតវិមានជាថ្មី កាលពីខែមករា ដើមឆ្នាំនេះ៕

ព័ត៌មានទាក់ទង
×
Popup Banner