សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដល់ប្រទេសបារំាង ដើម្បីចូលរួមវេទិកាសន្តិភាពប៉ារីសលើកទី៨

ក្រោយពីបញ្ចប់ទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសហុងគ្រី វេលាម៉ោង១៦:៨នាទី ម៉ោងនៅទីក្រុងប៉ារីស ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ត្រូវនឹងម៉ោង២២:០៥នាទី ម៉ោងនៅប្រទេសកម្ពុជាគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីប្រធានរដ្ឋសភា បានអញ្ជើញដល់សាធារណរដ្ឋបារំាង ដោយសុវត្ថិភាព ដើម្បីចូលរួម វេទិកាសន្តិភាពប៉ារីសលើកទី (8th Edition of the Paris Peace Forum) នៅទីក្រុងប៉ារីសដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៩និង៣០ ខែតុលា ឆ្នាំ២០២៥។

អញ្ជើញទទួលដំណើរគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិនាទីក្រុងប៉ារីស មានវត្តមាន     ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និងសហការី

ក្រោយអញ្ជើញដល់ទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី២៩ តុលាស្អែក សម្តេចប្រធានរដ្ឋសភានឹងចូលរួមវេទិកាសន្តិភាពប៉ារីស លើកទី១៦ តាមកម្មវិធីជាបន្តបន្ទាប់។ នៅក្នុងនោះ សម្តេចរដ្ឋសភាធិបតី នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាចំនួនបីលើកដាច់ដោយឡែកពីគ្នាមាន រួមមាន ) ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមមូលបទ «សម្ព័ន្ធភាពថ្មី ដើម្បីសន្តិភាព មនុស្ស និងភពផែនដី»  ) កិច្ចពិភាក្សាតុមូល ស្តីពី «ចំពោះមុខការបែកបាក់៖ អធិបតេយ្យភាពក្នុងសណ្តាប់ធ្នាប់ពិភពលោកដែលមានការបែកខ្ញែក» និងទី ) កិច្ចពិភាក្សា «ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី»

ក្រៅពីនេះ សម្តេចរដ្ឋសភាធិបតី គ្រោងជួបជាមួយថ្នាក់គណៈប្រតិភូបណ្តាប្រទេសនិងដៃគូអភិវឌ្ឍន៍នានា រួមទំាងលោកជំទាវ  យ៉ាអ៊ែល ប្រូន ពីវេ (Yaël Braun-Pivet) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំងផង ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីទំាងក្របខ័ណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដែលជាបុរេសកម្មនៃវិស័យការទូតសភាកម្ពុជា ក្នុងការស្វែងរកផលប្រយោជ៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋផងដែរ៕

ព័ត៌មានទាក់ទង