ទិដ្ឋភាពសបកបាយរីករាយ នៃពិធីបុណ្យអុំទូកនៅសៀមរាប

ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកនៅខេត្តសៀមរាប បាននាំមកនូវភាពសប្បាយរីករាយ និងបរិយាកាសអធិកអធមដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

នៅពេលថ្ងៃនៅតាមដងស្ទឹងសៀមរាប មានប្រជាពលរដ្ឋកម្ពុជា ជាច្រើនកុះករ បានមកជួបជុំគ្នា ដើម្បីទស្សនាការប្រណាំងទូកងដ៏ជក់ចិត្តរបស់ក្រុម ចំណុះទូកដែលតំណាងឲ្យសាមគ្គីភាព និងកម្លាំង។

នៅពេល រាត្រីដងស្ទឹងត្រូវបានបំភ្លឺ ដោយពន្លឺប្រទីបចម្រុះពណ៌ ដែល អណ្តែតតាមផ្ទៃទឹក ខណៈ ប្រជាពលរដ្ឋធ្វើពិធីសំពះព្រះខែ និង រីករាយនឹងការ អកអំបុកតាមប្រពៃណី។

ភាពរីករាយនេះ មិនត្រឹមតែជាការ កម្សាន្តប៉ុណ្ណោះទេ តែជាការបង្ហាញ យ៉ាងច្បាស់អំពីការថែរក្សាប្រពៃណី វប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរក្នុង លក្ខណៈជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់សន្តិភាព៕

ព័ត៌មានទាក់ទង