រដ្ឋបាលខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរម្នាក់ស្លាប់ ដោយសារការបាញ់ប្រហាររបស់ទាហានថៃនៅភូមិព្រៃចាន់

(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសថា មានពលរដ្ឋខ្មែរម្នាក់បានបាត់បង់ជីវិត ដោយសារការបាញ់ប្រហារទាំងកម្រោលពីសំណាក់ក្រុមទាហានថៃ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមរំលឹកថា លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បាននិយាយថានាវេលាម៉ោងជិត ៤រសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទាហានថៃ បានប្រើប្រាស់កាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា បណ្ដាលឲ្យពលរដ្ឋកម្ពុជាចំនួន៥នាក់រងរបួស ក្នុងភូមិសាស្ដ្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

ព័ត៌មានទាក់ទង