ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារបោះបង្គោល​បណ្តោះ​អាសន្ន​នៅលើដីជាក់ស្តែង (ចន្លោះបង្គោល៥២ដ​ល់៥៩) ចាប់ពីថ្ងៃទី០៨-១៧ វិច្ឆិកា​បាន​ចំនួន​៩៤បង្គោល លើផែនការ​សរុប១៦៦ គិតជាភាគរយ​សម្រេច​បាន​ប្រមាណ​៥៦%

យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឱ្យដឹងនៅ ថ្ងៃច័ន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២ ដល់លេខ៥៩ ស្ថិត ក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបងរបស់កម្ពុជា ជាប់នឹងខេត្តចាន់បុរីរបស់ថៃ។
ភាគីកម្ពុជា និងភាគីថៃ បានឯកភាពគ្នាចុះអនុវត្តការងារ នៅលើដីជាក់ស្តែង ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២៥នេះ ដោយបានបោះបង្គោលបណ្តោះអាសន្ន នៅលើដីជាក់ស្តែងបានចំនួន៩៤បង្គោល លើផែនការសរុប១៦៦បង្គោល គិតជាភាគរយសម្រេចបានប្រមាណ ៥៦%។
ភាគីទាំងពីរនឹងបន្តការងារបោះបង្គោលបណ្តោះអាសន្ន នេះ ឱ្យចប់តាមផែនការនាពេលដ៏ខ្លីខាងមុខ៕

ព័ត៌មានទាក់ទង