រដ្ឋមន្ត្រីសុខាភិបាលសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺដែលរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុង

(ខេត្តកំពង់ធំ) នៅថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំ គណៈប្រតិភូអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺដែលបានរួមដំណើរតាមឡានក្រុង បណ្តាលរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកនឹងបង្កាន់ដៃសសរស្ពាន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅស្រុកបារ៉ាយ ខេត្តកំពង់ធំ។ ក្នុងនោះដោយមានការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យខេត្តកំពង់ធំ អ្នកជំងឺ ដែលរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តក្រុងនោះត្រូវបានជួយសង្រ្គោះអាយុជិវិត និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ព័ត៌មានទាក់ទង