រណារយន្តចំនួន៧ពាន់គ្រឿងត្រូវបានរឹបអូសពីបទល្មើសព្រៃឈើ

ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ គ្រាន់តែស្នាក់ការស្រែអំបិលមួយប៉ុណ្ណោះ បានធ្វើការរឹបអូសរណារយន្ត ពីបទល្មើសព្រៃឈើនៅក្នុងជួរភ្នំក្រវាញ បានរហូតដល់ទៅ៧ពាន់គ្រឿង។

ការការពារព្រៃឈើជួរភ្នំក្រវាញពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចរក្សាប្រពៃណីវប្បធម៌ ដែលមានតម្លៃរបស់សហគមន៍ជនជាតិដើមជង និងក៏ដូចជារក្សាប្រភពទឹកសំខាន់ៗ នៃទន្លេធំៗចំនួន២២ទន្លេ ដែលផ្តល់ទឹកសម្រាប់ប្រើប្រាស់ និងផលិតថាមពលអគ្គិសនី។

ស្ថាបនិក និងជានាយិកាប្រតិបត្តិ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) កញ្ញាស៊ូវណ្ណា ហ្គោនឡែត ឈរទន្ទឹមគ្នានឹងលោក គង់ ចិត្រា មន្ត្រីនគរបាលយុត្តិធម៌ និងជាប្រធានក្រុមការងារចុះល្បាតស្នាក់ការស្រែអំបិល នៅឃ្លាំងរក្សាទុករណាយន្តទាំងនេះ។

«យើងទុកចិត្តនិងពឹងផ្អែកទៅលើមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថានក្នុងការការពារព្រៃឈើជួរភ្នំក្រវាញ»។(អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ)

ព័ត៌មានទាក់ទង