ម៉ាឡេស៊ី ជម្លៀសមនុស្ស១៨០០០នាក់ ខណៈទឹកជំនន់វាយប្រហាររដ្ឋចំនួន១០

យោងតាមការចេញផ្សាយរបស់សារព័ត៌មានCNN នៅថ្ងៃទី២៦ខែ វិច្ឆិកា ទឹកជំនន់នៅទូទាំងប្រទេសម៉ាឡេស៊ីបានបង្ខំឱ្យមនុស្សជាង ១៨,០០០ នាក់ជម្លៀសចេញ ខណៈភ្លៀងធ្លាក់ជាបន្តបន្ទាប់ពីខ្យល់មូសុងឦសានបានជន់លិចរដ្ឋចំនួន ១០ឯណោះ។

នៅក្នុងចំណោមរដ្ឋទាំង១០ គឺរដ្ឋKelantan នៅតែជារដ្ឋរងផលប៉ះពាល់ខ្លាំងបំផុត ដោយបានផ្តល់ជម្រកដល់ប្រជាជនជាង ៩,៧០០ នាក់នៅក្នុងមជ្ឈមណ្ឌលសង្គ្រោះចំនួន ៤០ បន្ទាប់មកគឺរដ្ឋ Selangor និង Perak។

រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជូនក្រុមជួយសង្គ្រោះនិងឧបករណ៍ជាង ១០០,០០០ ដើម្បីជួយប្រជាជននៅតំបន់ដែលរងគ្រោះដោយទឹកជំនន់។ ទោះបីមានទឹកជំនន់ការប្រឡងនៅសាលារៀននឹងនៅតែបន្ត ពីព្រោះអាជ្ញាធរមានផែនការបម្រុងទុក ដើម្បីរក្សាសុវត្ថិភាពសិស្ស។

នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា លោកពេញចិត្តនឹងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ហើយបានប្រាប់ភ្នាក់ងារទាំងអស់ឱ្យបន្តជួយតាមដែលអាចធ្វើទៅបាន។ ចំណែកមន្ត្រីអាកាសធាតុព្រមានថា ភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងនឹងនៅតែបន្តកើតមាន។

គួរបញ្ជាក់ថា ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍កំពុងរងគ្រោះខ្លាំងដោយសារគ្រោះធម្មជាតិជាពិសេស ប្រទេសវៀតណាមនិងប្រទេសថៃ មានអ្នកស្លាប់រាប់សិបនាក់ និងខាតបង់ប្រាប់រាប់លានដុល្លារ៕

ព័ត៌មានទាក់ទង