មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយស្រីលង្កា (DMC) នៅថ្ងៃសៅរ៍នេះ បានធ្វើបច្ចុប្បន្នភាពនៃចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូនឌីតវ៉ា ដែលវាយប្រហារលើប្រទេសនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កើនឡើងដល់ ១២៣នាក់ ដោយមាន ១៣០នាក់ បន្តបាត់ខ្លួន។
ស្រុក Kandy បានរាយការណ៍ពីចំនួនអ្នកស្លាប់ និងរបួសច្រើនជាងគេ ដោយកត់ត្រាថាមានមនុស្សស្លាប់ ៥១ នាក់ និងមនុស្សបាត់ខ្លួន ៦៧ នាក់។ នៅបាឌុលឡា អាជ្ញាធរ បញ្ជាក់ថាមានមនុស្សស្លាប់ ៣៥ នាក់ ដោយ ២៧នាក់ មិនទាន់រាប់បញ្ចូល។ ស្រុកកេហ្គាល បានរាយការណ៍ពីអ្នកស្លាប់ ៩ នាក់ និង ៨នាក់នៅម៉ាតាឡេ ខណៈ ៦ នាក់នៅនូវ៉ារ៉ាអេលីយ៉ា និង ៥ នាក់នៅអាំប៉ារ៉ា។ នេះបើយោងតាម DMC។ ស្រុកទាំងនេះស្ថិតនៅក្នុងខេត្តភាគខាងកើតរបស់ប្រទេសស្រីលង្កា។
ទីភ្នាក់ងារនេះ បានបន្ថែមថា ព្យុះស៊ីក្លូនឌីតវ៉ា ប៉ះពាល់ដល់មនុស្សចំនួន ៣៧៣.៤២៨ នាក់មកពី ១០២.៨៧៧ គ្រួសារ ដោយត្រូវជម្លៀសមនុស្សរាប់ម៉ឺននាក់នៅទូទាំងស្រុកជាច្រើន។
ការអាប់ដេតចុងក្រោយបង្អស់ មនុស្សចំនួន ៤៣.៩២៥ នាក់ត្រូវបានផ្លាស់ទីលំនៅទៅកាន់មជ្ឈមណ្ឌលសុវត្ថិភាពចំនួន ៤៨៨ ទីតាំង។ នាយកដ្ឋានធារាសាស្ត្រ បានព្រមានថា ហានិភ័យនៃទឹកជំនន់ធ្ងន់ធ្ងរតាមបណ្តោយទន្លេជាច្រើនកំពុងកើនឡើង ដោយមានភ្លៀងធ្លាក់ជាបន្ត បន្ទាប់ជំរុញឱ្យកម្រិតទឹកទន្លេឡើងខ្ពស់៕


