ថៃ ស្ថិតក្នុងចំណោមប្រទេសទាំង៥ដែលកើតមានការឆបោកទេសចរខ្លាំងបំផុតនៅលើពិភពលោក ហើយបើនិយាយត្រឹមក្របខ័ណ្ឌអាស៊ីអាគ្នេយ៍វិញ គឺអ្នកជិតខាងកម្ពុជាមួយនេះ ជាប់លេខមួយតែម្តង។
Travel Off Path បានបញ្ជាក់យ៉ាងច្បាស់ថា៖ គេស្គាល់ប្រទេសថៃជា «ដែនដីនៃស្នាមញញឹម» ប៉ុន្តែនៅភូកេតនិងបាងកក ស្នាមញញឹមតែងលាក់បាំងនូវល្បិចកលបោកប្រាស់។ ការបោកបញ្ឆោតនៅទីនោះកើតឡើងដោយជនឱកាសនិយម ហើយកំណត់គោលដៅលើអ្នកធ្វើដំណើរនៅពេល ពួកគេកំពុងរីករាយ។
ឧទាហរណ៍ខ្លី៖ អ្នកជួលម៉ូតូទឹកគេជិះរយៈពេលមួយម៉ោង ប៉ុន្តែនៅពេលអ្នកត្រឡប់មកវិញ ម្ចាស់ម៉ូតូទឹកនឹងចង្អុលទៅស្នាមឆ្កូតលើទូកដែលមិនដឹងឆ្កូតតាំងពីពេលណា ហើយទារប្រាក់អ្នក ១ ០០០ ដុល្លារ សម្រាប់ថ្លៃខូចខាត។ មួយវិញទៀត ប៉ូលិសក៏ចូលដៃគ្នាដែរ ពួកគេនឹងគំរាមចាប់ខ្លួនអ្នក បើអ្នកមិនព្រមបង់ប្រាក់។
លើសពីនេះ បើអ្នកចង់ទៅលេងវាំង អ្នកបើកម៉ូតូកង់បី ដែលរង់ចាំនៅនោះ នឹងប្រាប់អ្នកថា វាំងបិទទ្វារហើយ ដោយសារពិធីបុណ្យព្រះពុទ្ធសាសនា ឬដើម្បីសម្អាត -ល- រួចក៏សុំជូននាំអ្នកទៅហាងលក់ត្បូងជំនួសវិញ ព្រោះពួកគេទទួលបានកម្រៃជើងសារពីហាងនោះ៕
ប្រភព៖ Travel Off Path


