ប៉ូលីសថៃចាប់ខ្លួនតារាល្បីឈ្មោះ Nana Rybena ពីបទក្លែងបន្លំ ជនរងគ្រោះ ១៧ នាក់បានប្តឹង អោយសងប្រាក់ចំនួន ១៩០ លានបាត
បាងកកៈ មន្ត្រីការិយាល័យស៊ើបអង្កេតកណ្តាលបានចាប់ខ្លួនតារាសម្តែងថៃ Nana Rybena អាយុ ៤៥ ឆ្នាំ នៅគេហដ្ឋានរបស់នាងក្នុងតំបន់ព្រះខ័នណង នៃទីក្រុងបាងកក ។ នេះបើយោងតាមសារព័ត៌មាន Khaosod ចុះផ្សាយនៅថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ២០២៥ នេះ ។
សមត្ថកិច្ចបានអោយដឹងថា ការចាប់ខ្លួនតារាសម្តែងរូបនេះ គឺពាក់ព័ន្ធពីបទក្លែងបន្លំ និងរំលោភលើក្រឹត្យគ្រាអាសន្នស្តីពីប្រាក់កម្ចីដែលមានលក្ខណៈក្លែងបន្លំសាធារណៈ ។ ក្រោយពីឃាត់ខ្លួនភ្លាមៗសមត្ថកិច្ចបាននាំខ្លួនទៅកាន់ការិយាល័យ CIB ដើម្បីសាកសួរ និងបន្តនិតិវិធី ។
សមត្ថកិច្ចបានបន្តទៀតថា ជនរងគ្រោះ ១៧ នាក់បានដាក់ពាក្យបណ្តឹង ដោយអោយជនសង្ស័យខាងលើសងការខូចខាតចំនួន ១៩០ លានបាត៕


