យោធាអ៊ុយក្រែន បាននិយាយថាកងកម្លាំងរបស់ខ្លួនបានវាយប្រហាររោងចក្រគីមីដ៏ធំមួយ ក្នុងតំបន់ Stavropol ភាគខាងត្បូងប្រទេសរុស្ស៉ី បណ្តាលឱ្យឆាបឆេះ

(កៀវ)៖ យោធាអ៊ុយក្រែន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ថាកងកម្លាំងរបស់ខ្លួនបានវាយប្រហាររោងចក្រគីមីដ៏ធំមួយ ក្នុងតំបន់ Stavropol ភាគខាងត្បូងប្រទេសរុស្ស៉ី បណ្តាលឱ្យឆាបឆេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អគ្គសេនាធិការយោធា ដែលឱ្យដឹងតាមបណ្តាញតេក្រាម បានលើកឡើងថា រោងចក្រ Nevinnomyssky Azot ត្រូវបានវាយប្រហារ កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថា រោងចក្រនេះផលិតគ្រឿងបន្លាស់សម្រាប់គ្រឿងផ្ទុះ។ វាជាការវាយប្រហារលើរោងចក្រមួយធំ ក្នុងចំណោមរោងចក្រធំៗរបស់រុស្ស៉ី។

ភ្លាមៗ មិនទាន់មានការអត្ថាធិប្បាយពីមន្រ្តីរុស្ស៉ីទេ ហើយ Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននេះ ដោយឯករាជ្យបានឡើយ៕

ព័ត៌មានទាក់ទង