មន្រ្តីដកហូតសត្វត្រកួត២ក្បាល និងវត្ថុតាងផ្សេងទៀត នៅដែនជម្រកសត្វព្រៃតាតៃ

កម្លាំងមន្រ្តីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃតាតៃ​ ស្នាក់ការល្បាតស្ទឹងព្រាត់ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅស្រុកថ្មបាំង ខេត្តកោះកុង។

ក្រុមការងារបានធ្វើការរុះរើជំរំចំនួន ១កន្លែង និងបានដកហូតបានវត្ថុតាងរួមមាន៖ អន្ទាក់សំរាប់ចាប់សត្វព្រៃចំនួន៩ខ្សែ ម៉ូតូចំនួន ១គ្រឿង សត្វត្រកួត ចំនួន ២ក្បាល ដែលមានទម្ងន់ស្មើនឹង៩គីឡូក្រាម។

ចំពោះវត្ថុតាងទាំងអស់ ក្រុមការងារបានយកទៅរក្សាទុកនៅស្នាក់ការល្បាតស្ទឹងព្រាត់៕ (ក្រសួងបរិស្ថាន)

ព័ត៌មានទាក់ទង