គ្រោះអគ្គិភ័យដ៏កាចសាហាវមួយ បានឆាបឆេះក្លឹបរាត្រីដ៏ល្បីឈ្មោះនៅប្រទេសឥណ្ឌា ដោយបណ្តាលឲ្យមនុស្សចំនួន២៣នាក់ ភាគច្រើនជាបុគ្គលិកក្លឹបនិងអ្នកទេសចរ ស្លាប់

គ្រោះអគ្គិភ័យដ៏កាចសាហាវមួយ បានឆាបឆេះក្លឹបរាត្រីដ៏ល្បីឈ្មោះនៅប្រទេសឥណ្ឌា ដោយបណ្តាលឲ្យមនុស្សចំនួន២៣នាក់ ភាគច្រើនជាបុគ្គលិកក្លឹបនិងអ្នកទេសចរ ស្លាប់។

អគ្គិភ័យកើតឡើងនាពេលពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ ដោយឆាបឆេះក្លឹប Birch by Romeo Lane មានទីតាំងស្ថិតនៅភូមិ Arpora នៃស្រុក North Goa ក្នុងរដ្ឋ Goa។

ប៉ូលិសបានបញ្ជាក់ថា មូលហេតុនៃអគ្គិភ័យនេះគឺដោយសារផ្ទុះធុងហ្គាស់នៅផ្ទះបាយ ខណៈមនុស្សស្លាប់ភាគច្រើនគឺដោយសារថប់ដង្ហើមព្រោះផ្សែង។

ប៉ូលិសបានឲ្យដឹងទៀតថា ទេសចរ៣-៤នាក់ស្ថិតក្នុងចំណោមមនុស្សស្លាប់ ប៉ុន្តែមិនបញ្ជាក់អាយុនិងសញ្ជាតិឡើយ។

ជុំវិញករណីនេះ ប៉ូលិសកំពុងបើកការស៊ើបអង្កេតជាបន្តទៀត ដើម្បីកំណត់ឲ្យកាន់តែច្បាស់ ហើយក៏ពិនិត្យមើលផងដែរថាតើ ក្លឹបនេះគោរពតាមបទដ្ឋានសុវត្ថិភាពដែរឬក៏អត់៕

ប្រភព៖ BBC

ព័ត៌មានទាក់ទង