ទីក្រុងបាងកក ត្រូវប្រឈមនឹងគ្រោះទឹកជំនន់រហូតដល់ចុងសប្តាហ៍ ស្របពេលប្រទេសថៃ កំពុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម
តាមការផ្សាយរបស់ The Star កាលពីថ្ងៃអាទិត្យទី៧ខែធ្នូឆ្នាំ២០២៥ រដ្ឋបាលក្រុងបាងកក បានប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែទឹកទន្លេចៅប្រាយ៉ា នឹងហក់ឡើងខ្លាំងដល់ថ្ងៃសុក្រទី១២។
ស្របពេលជាមួយគ្នានោះដែរ រដ្ឋបាលក្រុងបានអំពាវនាវឲ្យសហគមន៍ចំនួន១១នៅជាប់មាត់ទន្លេ ត្រូវត្រៀមលក្ខណៈនិងតាមដានស្ថានការណ៍ឲ្យដិតដល់។
ការព្រមាននេះកើតឡើងស្របពេលថៃ ចាប់ផ្តើមព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ទាំងដែលពិធីនេះ កំពុងរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកក្នុងប្រទេស ជុំវិញកំហុសជាច្រើន ជាពិសេសគឺការរៀបចំនិងគ្រប់គ្រងមិនបានល្អ៕
ប្រភព៖ The Star

