រថយន្តចំនួន១០គ្រឿងបានបុកគ្នា ក្នុងខេត្ត Ubon Ratchathani នៃប្រទេសថៃ ពេលដែលពលរដ្ឋជម្លៀសចេញពីតំបន់មានហានិភ័យជម្លោះប្រដាប់អាវុធ នៅព្រំដែនកម្ពុជា-ថៃ
រថយន្តចំនួន១០គ្រឿងបានបុកគ្នា ក្នុងខេត្ត Ubon Ratchathani នៃប្រទេសថៃ ពេលដែលពលរដ្ឋជម្លៀសចេញពីតំបន់មានហានិភ័យជម្លោះប្រដាប់អាវុធ នៅព្រំដែនកម្ពុជា-ថៃ។
ហេតុការណ៍នេះកើតឡើងនារាត្រីថ្ងៃអាទិត្យទី៧ខែធ្នូ លើផ្លូវរវាងស្រុក Nam Yuen និង Det Udom ខណៈអ្នកស្រុកសម្រុករត់ភៀសខ្លួនចេញពីព្រំដែនតាមការប្រកាសរបស់កងទ័ពថៃ។
ពេលជម្លៀសនោះ រថយន្តចំនួន១០គ្រឿងបានបុកតកន្ទុយគ្នា បណ្តាលឲ្យកកស្ទះចរាចរណ៍ចម្ងាយ៤គីឡូម៉ែត្រ។
ការជម្លៀសនេះកើតឡើងតាមការប្រកាសរបស់កងទ័ពថៃ បន្ទាប់ពីទាហានរបស់ខ្លួន សម្តែងឆាកល្ខោនឈឺសាច់បណ្តាលឲ្យរបួស២នាក់ រួចកងទ័ពថៃក៏យកលេសនេះ ដើម្បីឆ្លើយតបមកកម្ពុជាតែម្តង៕
ប្រភព៖ Khaosod


