សាស្រ្តាចារ្យថៃ៖ កម្ពុជា-ថៃ មិនទាន់ហួសពេលទេ ក្នុងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញ

ស្របពេលភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ ឈានដល់ការផ្ទុះអាវុធខ្លាំងក្លាដោយសារតែភាគីថៃវាយប្រហារមកលើកម្ពុជានោះ សាស្ត្រាចារ្យថៃ នៅឯមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយ នៃសាកលវិទ្យាល័យ Chulalongkorn បានអំពាវនាវឲ្យភាគីទាំងពីរ វិលត្រឡប់ទៅអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគួឡាឡាំពួ វិញ។

តាមរយៈសារបង្ហោះសារលើ Facebook នៅថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៥ លោកស្រីសាស្រ្តាចារ្យ Paungthong Pawakapan បានសរសេរថា កម្ពុជានិងថៃ បានឈានដល់ចំណុចមួយដែលពួកគេ លែងអាចដោះស្រាយជម្លោះដោយខ្លួនឯងបានទៀតហើយ។ យ៉ាងណា មិនទាន់ហួសពេលទេ ក្នុងការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគួឡាឡាំពួវិញ និងត្រូវមាន អ្នកសង្កេតការណ៍អព្យាក្រឹត ដើម្បីតាមដានស្ថានការណ៍។

ការអំពាវនាវរបស់លោកស្រីកើតឡើងស្របពេល ថៃនៅតែបន្តបាញ់លើកម្ពុជាឈានដល់ការប្រើយន្តហោះចម្បាំង F-16 ទាំងដែលកម្ពុជាមិនតបតសោះ៕

ប្រភព៖ Khasod

ព័ត៌មានទាក់ទង