ក្រសួងការពារជាតិ៖ គិតត្រឹមម៉ោងនេះ យោធាថៃមិនទាន់ឈប់វាយប្រហារឈ្លានពានកម្ពុជានៅឡើយទេ ហើយប្រើប្រាស់អាវុធធុនធ្ងន់ច្រើនប្រភេទ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្តីជូនដំណឹងនៅយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥នេះថា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ សកម្មភាពបាញ់ប្រហាររបស់យោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជាច្រើនប្រភេទដូចជា៖ កាំភ្លើងដៃ, កាំភ្លើងត្បាល់ប្រភេទ ៦០មម, កាំភ្លើងត្បាល់ប្រភេទ៨០មម, កាំភ្លើងយន្ត ១២,៧មម និងរថក្រោះ និងគិតមកត្រឹមម៉ោងនេះ (ម៉ោង៨៖៣០នាទីយប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥) យោធាថៃមិនទាន់ឈប់វាយប្រហារឈ្លានពានកម្ពុជានៅឡើយទេ៕

