ប្រទេសជប៉ុន បានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៦រ៉ិចទ័រដែលឈានដល់ការទាញសញ្ញាព្រមានអំពីរលកយក្សស៊ូណាមិ

ប្រទេសជប៉ុន បានជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៦រ៉ិចទ័រដែលឈានដល់ការទាញសញ្ញាព្រមានអំពីរលកយក្សស៊ូណាមិទៀតផង។

តាមការផ្សាយរបស់ BBC, រញ្ជួយដីបានវាយប្រហារភាគឦសានប្រទេសនៅម៉ោង១១:១៥នាទីយប់ថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៤ ជាមួយជម្រៅ៥០គីឡូម៉ែត្រ និងចំណុចកណ្តាលមានចម្ងាយប្រហែល៨០គីឡូម៉ែត្រពីតំបន់ Aomori។

ជាមួយគ្នានោះ ភ្នាក់ងារឧតុនិយមជប៉ុនបានឲ្យដឹងថា រញ្ជួយដីនេះជំរុញឲ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ ខណៈមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង ប៉ុន្តែក្រោយមកការព្រមាននោះ ត្រូវបានដកចេញវិញ។

ដ្បិតមិនមានមនុស្សស្លាប់ ប៉ុន្តែនាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi បានឲ្យដឹងថា មនុស្សចំនួន៧នាក់ត្រូវរបួស ហើយមានការព្រមានថា រញ្ជួយដីថ្មី នឹងកើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ។

សូមជម្រាបជាថ្មី ជប៉ុន​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​បំផុត​របស់​ពិភពលោក ពោលគឺជប៉ុន​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង​យ៉ាង​ហោច​ណាស់​រៀងរាល់​ប្រាំ​នាទី​ម្តង៕

ព័ត៌មានទាក់ទង