អត់ធ្មត់២៤ម៉ោង! សម្ដេចតេជោ ហ៊ុន​ សែន ប្រើសិទ្ធិការពារខ្លួនឱ្យបាញ់តបតថៃវិញហើយ ក្រោយជម្លៀសពលរដ្ឋទៅដល់ទីតាំងសុវត្ថិភាព

ខាងក្រោមនេះ គឺជាសំណេរសម្ដេចតេជោ ហ៊ុន​ សែន សរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការ៖

ក្រោយការអត់ធ្មត់លើស២៤ម៉ោងដើម្បីគោរពនូវបទឈប់និងត្រូវការពេលវេលាដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្តិភាព។ ល្ងាចម្សឹលមុិញយើងបានតបតបន្ថែម ដោយយប់មុិញនិងព្រឹកនេះ។

តាមនាយករដ្ឋមន្ត្រីថៃអនុធីនបានប្រកាសថានិងប្រើកម្លាំងវាយយក១១ចំណុចដែលយើងមិនច្បាស់ថា

១១ចំណុចនេះនៅកន្លែងណាខ្លះ? ដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ

របស់យើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូល។

យើងការពារទឹកដីយើងដោយមាន លេណដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទ។ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើងពួកគេមិនអាចទួលលេណដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ។

ស្ថានភាពនេះផ្តល់ប្រៀបឲ្យយើងអនុវត្តន៍យុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយះការចាត់តាំងទប់ទល់។

សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយះពេលវែង។ សំដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅ

លើពិភពលោកនេះទៅទៀត។យើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ។

ចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទ

យើងថាល្មោភសង្រ្គាម។ពេលយើងអត់ធ្មត់គោពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយ

តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត?កម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង៕

ព័ត៌មានទាក់ទង