(ព្រះវិហារ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានចុះពិនិត្យស្ថានភាពជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាព ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ។
ក្នុងដំណើរនេះការចុះពិនិត្យនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់មើលថែរក្សាប្រជាពលរដ្ឋ និងផ្គត់ផ្គង់នូវរាល់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ ពិសេសត្រូវត្រួតពិនិត្យស្បៀងអាហារ ដើម្បីកុំឲ្យពលរដ្ឋមានការខ្វះខាតការទទួលទាន។
លើសពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវស្ដាប់ការណែនាំរបស់អាជ្ញាធរ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕


