គិតត្រឹមម៉ោង២៖៣០នាទី គ្រប់សមរភូមិទាំងអស់នៅតំបន់ព្រំដែនកម្ពុជា-ថៃ កំពុងប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក

(ព្រំដែន)៖ គិតត្រឹមម៉ោង ២៖៣០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ គ្រប់សមរភូមិទាំងអស់នៅតំបន់ព្រំដែនកម្ពុជា-ថៃ កំពុងប្រយុទ្ធគ្នាជាមួយអាវុធគ្រប់ធុនយ៉ាងក្ដៅគគុក មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ។

ការបាញ់ផ្លោងរបស់យោធាថៃនៅពេលនេះ មិនបានរើសគោលដៅឡើយ ពោលគឺបាញ់មកគ្រប់ទីតាំងទាំងអស់ រួមទាំងមូលដ្ឋានរស់នៅរបស់ជនស៉ីវិលស្លូតត្រង់របស់កម្ពុជា។

បើតាមសេចក្ដីរាយការណ៍, គ្រប់ទីតាំងឈរជើងទាំងអស់របស់កម្ពុជា គឺកងកម្លាំងកម្ពុជាបន្ដគ្រប់គ្រងយ៉ាងរឹងមាំបំផុត ខ្មាំងសត្រូវមិនអាចចូលមកបាននោះទេ។

ក្នុងស្ថានភាពបែបនេះ កម្លាំងជួរមុខដ៏អង់អាចក្លាហានរបស់កម្ពុជា បានធ្វើការតបតការពារដែនអធិបតេយ្យរបស់ខ្លួនជាបន្ដបន្ទាប់ ក្រោមការដឹកនាំបញ្ជាដ៏មុតស្រួចរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕

ព័ត៌មានទាក់ទង