មនុស្សស្លាប់ក្នុងគ្រោះអគ្គិភ័យឆាបឆេះអគារការិយាល័យក្នុងទីក្រុងហ្សាការតា បានកើនដល់២២នាក់

មនុស្សស្លាប់ក្នុងគ្រោះអគ្គិភ័យឆាបឆេះអគារការិយាល័យក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី បានកើនដល់២២នាក់ ខណៈក្រុមជួយសង្គ្រោះព្រមានថា តួលេខអាចលើសនេះទៀត។

តាមការផ្សាយរបស់ BBC នៅថ្ងៃពុធទី១០ខែធ្នូឆ្នាំ២០២៥, មូលហេតុបង្កជាអគ្គិភ័យឆេះអគារកម្ពស់៧ជាន់មួយនេះ គឺបណ្តាលមកពីផ្ទុះថ្មនៅជាន់ទីមួយ រួចក៏រាលដាលទៅជាន់លើៗ។

ដ្បិតមានការអះអាងពីមូលហេតុនេះ ប៉ុន្តែប៉ូលិសនៅតែបន្តស៊ើបអង្កេតបន្ថែមទៀត ដើម្បីកំណត់ឲ្យកាន់តែច្បាស់។

យោងតាមនាយកដ្ឋានេះពន្លត់អគ្គិភ័យក្រុងហ្សាការតា, អ្នកពន្លត់អគ្គិភ័យចំនួន១០០នាក់ និងរថយន្ត២៩គ្រឿង ត្រូវបានបញ្ជូនទៅដើម្បីពន្លត់ភ្លើង។

សូមបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ទាំង២២នាក់ គឺមាន១៥នាក់ជាស្រ្តី ហើយក្នុងនោះមានម្នាក់ គឺជាស្រ្តីមានផ្ទៃពោះ៕

ព័ត៌មានទាក់ទង