អង្គការ UNESCO កំពុងពិនិត្យ និង តាមដានយ៉ាងល្អិតល្អន់ទៅលើការខូច ខាតប្រាសាទបុរាណរបស់ខ្មែរ ដោយសារកងទ័ពថៃបាញ់បំផ្លាញ

ភ្នំពេញ៖ មជ្ឈមណ្ឌលបេតិកភណ្ឌពិភព លោករបស់អង្គការ UNESCO បានឱ្យ ដឹងថា អង្គការនេះ កំពុងត្រៀមខ្លួនជា ស្រេចជាមួយ និងបច្ចេកទេស និង វិធានការនានា ដើម្បីជួយដល់ប្រាសាទ ខ្មែរមួយចំនួនដែលរងការខូចខាតធ្ងន់ធ្ងរ ដោយសារតែទាហានថៃបាញ់បំផ្លាញ ក្នុងពេលកំពុងមានជម្លោះប្រដាប់អាវុធ នៅតាមព្រំដែន ។

លោក Lazare Aloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌ ពិភពលោករបស់អង្គការយូណេស្កូ (UNESCO) បានថ្លែងតាមប្រព័ន្ធ Video ពីប្រទេសបារាំងមកកាន់កិច្ច ប្រជុំពេញអង្គលើកទី៣២ នៃគណៈកម្មាធិការអន្តរជាតិសម្រប សម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និង សំបូរព្រៃគុក ដែលហៅកាត់ថា អាយ ស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ថា ប្រទេសកម្ពុជា គឺជា ប្រទេសដែលមានសម្បត្តិបេតិកភណ្ឌដ៏សម្បូរបែប ៕

ព័ត៌មានទាក់ទង