គិតត្រឹមម៉ោង៨យប់នេះ តាមសមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ រៀងស្ងាត់បន្តិច តែទិសប្រាសាទព្រះវិហារនៅផ្លោងមួយៗ, កងកម្លាំងកម្ពុជាបន្ដឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដី
(ព្រំដែន)៖ គិតត្រឹមម៉ោង៨យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ គ្រប់សមរភូមិតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ រៀងស្ងាត់បន្តិច តែទិសប្រាសាទព្រះវិហារ ទាហានថៃនៅបាញ់ផ្លោងមួយៗ។
ដោយឡែក នៅភូមិជោគជ័យ និងព្រៃចាន់ ខេត្តបន្ទាយមានជ័យ បើទោះបីស្ងប់ស្ងាត់សំឡេងស្នូរកាំភ្លើង ប៉ុន្ដែដ្រូនរបស់ថៃនៅបន្ដហោះចូលដែនអធិបតេយ្យកម្ពុជា។
យ៉ាងណាក៏ដោយ សម្រាប់សភាពការណ៍ កងកម្លាំងរបស់កម្ពុជា នៅតែបន្ដឈរជើងយ៉ាងរឹងមាំបំផុតដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ប្រឆាំងការឈ្លានពានរបស់យោធាថៃ៕

