សេចក្តីថ្លែងការណ៍៖ សហភាពអឺរ៉ុបអាចផ្តល់រូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់ ចំពោះជម្លោះកម្ពុជា-ថៃ

(ភ្នំពេញ)៖ តាមសេចក្តីថ្លែងការណ៍របស់លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា សហភាពអឺរ៉ុបអាចផ្តល់រូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់ ចំពោះជម្លោះកម្ពុជា-ថៃ។

សេចក្តីថ្លែងការណ៍របស់លោកស្រី Kaja Kallas បានបញ្ជាក់ថា៖ «ជម្លោះរវាងប្រទេសកម្ពុជានិងប្រទេសថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ។ ហេតុដូច្នេះហើយ បទឈប់បាញ់ចាំបាច់ត្រូវតែស្តារឡើងវិញជាបន្ទាន់។ នាងខ្ញុំនឹងបន្តកិច្ចការនេះ ដើម្បីជួយបញ្ចប់វដ្ដនៃការកើនឡើងជម្លោះ។ សហភាពអឺរ៉ុបអាចផ្តល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់។ នេះគឺជាសារដែលនាងខ្ញុំបានជម្រាបជូនរដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃ និងកម្ពុជា នៅក្នុងកិច្ចពិភាក្សានាព្រឹកនេះ»៕

ព័ត៌មានទាក់ទង