មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសចិន នឹងធ្វើដំណើរទស្សនកិច្ចមកកាន់កម្ពុជា និងថៃ ដើម្បីប្រឹងប្រែងស្តារសន្តិភាពឡើងវិញឲ្យបានឆាប់

(ភ្នំពេញ)៖ នៅថ្ងៃស្អែក ទី១៨ ខែធ្នូ ឆ្នាំ២០២៥ បេសកជនពិសេសរបស់ក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការអាស៊ីនឹងធ្វើដំណើរទស្សនកិច្ចការទូតមកកាន់ប្រទេសកម្ពុជា និងថៃម្តងទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់ទំនាក់ទំនងភាគីទាំងពីរ ដើម្បីកសាងសន្តិភាពឡើងវិញឱ្យបានឆាប់។ នេះតាមអ្នកនាំពាក្យក្រសួងការបរទេសចិន។

ក្នុងនាមជាប្រទេសជិតខាង និងជាមិត្តជិតស្និទ្ធរបស់កម្ពុជា និងថៃ ប្រទេសចិនតាមដានយ៉ាងដិតដល់នូវជម្លោះព្រំដែនដែលកំពុងបន្តរវាងប្រទេសទាំងពីរ ហើយបានធ្វើទស្សនកិច្ចជារឿយៗរវាងភាគីទាំងពីរដើម្បីលើកកម្ពស់សន្តិភាព។

តាមរយៈមធ្យោបាយរបស់ខ្លួន ប្រទេសចិនបានធ្វើការយ៉ាងសកម្មដើម្បីកាត់បន្ថយភាពតានតឹង។

ព័ត៌មានទាក់ទង